លំហាត់ ៤

4. តើចំនួនប៉ុន្មានដែលនៅពេលគេបន្ថែម 5/4 គេបានលទ្ធផលស្មើនឹងខ្លួនវាគុណនឹង 5/4?

លំហាត់ ៣

3. មានតែមួយប្រយោគគត់ក្នុងចំណោមប្រយោគទាំង ៥ នេះដែលត្រឹមត្រូវ តើប្រយោគមួយណា?

១-មានតែមួយប្រយោគគត់ក្នុងចំណោមប្រយោគទាំងនេះដែលមិនត្រឹមត្រូវ

២-មានតែពីរប្រយោគគត់ក្នុងចំណោមប្រយោគទាំងនេះដែលមិនត្រឹមត្រូវ

៣-បីប្រយោគក្នុងចំណោមប្រយោគទាំងនេះមិនត្រឹមត្រូវ

៤-បួនប្រយោគក្នុងចំណោមប្រយោគទាំងនេះមិនត្រឹមត្រូវ

៥-ប្រយោគទាំងអស់ 5 ក្នុងចំណោមប្រយោគទាំងនេះមិនត្រឹមត្រូវ

លំហាត់ ២

2. បុរសបីនាក់នៅក្នុងភោជនីយដ្ឋានមួយ។ វិក្កយបត្រគិតប្រាក់មានតម្លៃ  £30 ដូចនេះ បុរសម្នាក់ៗ ឲ្យក្រដាសប្រាក់ £10 ទៅអ្នករត់តុ។ អ្នករត់តុយកវិក្កយបត្រគិតប្រាក់ទៅឲ្យប្រធានដែលជាអ្នកបញ្ជាក់ថា គាត់បានគិតប្រាក់លើស ដូចនេះ គាត់ឲ្យអ្នករត់តុ£5  ដើម្បីប្រគល់ឲ្យបុរសទាំងបី នោះ។ តាមផ្លូវត្រឡប់ទៅកាន់តុវិញ ដោយអ្នករត់តុមិនមានភាពស្មោះត្រង់ គាត់បានទុកក្នុងហោ ប៉ៅចំនួន£2 នៃ £5សម្រាប់ខ្លួនគាត់ ហើយឲ្យត្រឡប់ទៅបុរសម្នាក់ៗតែ £1។ នោះមានន័យថា បុរសម្នាក់ៗបានចំណាយ £9 ហើយចំណាយសរុបគឺ £27។ អ្នករត់តុបាន  £2 បុរសទាំងបីបានចំណាយ £27 ដែលសរុបត្រូវជា £29 ។ តើមានអ្វីកើតឡើងចំពោះ £1 ដែលបាត់?

លំហាត់ ១

  1. ចំនួនមួយមានលេខពីរខ្ទង់ បើគេអានពីឆ្វេងទៅស្ដាំ វាមានតម្លៃស្មើនឹង 4.5 ដងនៃចំនួននោះ ដែលអានពីស្ដាំទៅឆ្វេង។ តើចំនួននោះស្មើនឹងប៉ុន្មាន?