បណ្ណសារប្លាក៖ លំហាត់

លំហាត់ ​៨ (តក្កវិទ្យា)

នៅក្នុងយន្តហោះមួយគ្រឿងដែលធ្វើដំណើរ ពីក្រុងប៉ារីស ទៅក្រុងតូក្យូមានអ្នកដំណើរប្រាំមួយនាក់ ដែលឈ្មោះមានអក្សរដើម A, B, C, D, E និង F​  អង្គុយនៅជួរជាមួយគ្នា។​ ក្នុងចំណោមអ្នកទាំងនោះ ម្នាក់ជាតិជប៉ុន,​ ម្នាក់ជាតិចិន, ម្នាក់ជាតិខ្មែរ, ម្នាក់ជាតិបារាំង, ម្នាក់ជាតិអាល្លឺម៉ង់ និងម្នាក់ទៀតជាតិឥណ្ឌា។ គេដឹងថា៖

-A និងជប៉ុនជាគ្រូពេទ្យ

-E និងចិនជាសាស្ដ្រាចារ្យ

-C និងខ្មែរជាវិស្វករ

-អាល្លឺម៉ង់ចាស់ជាង A

-ឥណ្ឌាចាស់ជាង C

-B និង F ឡើងយន្តហោះនៅក្រុងរោម ហើយខ្មែរឡើងយន្តហោះនៅក្រុងប៉ារីស

-B និងជប៉ុនចុះនៅតូក្យូហើយ C និងអាល្លឺម៉ង់ចុះនៅហុងកុង

តើគេអាចរកសញ្ជាតិ និងមុខរបររបស់អ្នកដំណើរទាំងនោះបានឬទេ?

លំហាត់ ១

  1. ចំនួនមួយមានលេខពីរខ្ទង់ បើគេអានពីឆ្វេងទៅស្ដាំ វាមានតម្លៃស្មើនឹង 4.5 ដងនៃចំនួននោះ ដែលអានពីស្ដាំទៅឆ្វេង។ តើចំនួននោះស្មើនឹងប៉ុន្មាន?