នៅក្នុងយន្តហោះមួយគ្រឿងដែលធ្វើដំណើរ ពីក្រុងប៉ារីស ទៅក្រុងតូក្យូមានអ្នកដំណើរប្រាំមួយនាក់ ដែលឈ្មោះមានអក្សរដើម A, B, C, D, E និង F អង្គុយនៅជួរជាមួយគ្នា។ ក្នុងចំណោមអ្នកទាំងនោះ ម្នាក់ជាតិជប៉ុន, ម្នាក់ជាតិចិន, ម្នាក់ជាតិខ្មែរ, ម្នាក់ជាតិបារាំង, ម្នាក់ជាតិអាល្លឺម៉ង់ និងម្នាក់ទៀតជាតិឥណ្ឌា។ គេដឹងថា៖
-A និងជប៉ុនជាគ្រូពេទ្យ
-E និងចិនជាសាស្ដ្រាចារ្យ
-C និងខ្មែរជាវិស្វករ
-អាល្លឺម៉ង់ចាស់ជាង A
-ឥណ្ឌាចាស់ជាង C
-B និង F ឡើងយន្តហោះនៅក្រុងរោម ហើយខ្មែរឡើងយន្តហោះនៅក្រុងប៉ារីស
-B និងជប៉ុនចុះនៅតូក្យូហើយ C និងអាល្លឺម៉ង់ចុះនៅហុងកុង
តើគេអាចរកសញ្ជាតិ និងមុខរបររបស់អ្នកដំណើរទាំងនោះបានឬទេ?








