- ចំនួនមួយមានលេខពីរខ្ទង់ បើគេអានពីឆ្វេងទៅស្ដាំ វាមានតម្លៃស្មើនឹង 4.5 ដងនៃចំនួននោះ ដែលអានពីស្ដាំទៅឆ្វេង។ តើចំនួននោះស្មើនឹងប៉ុន្មាន?
- បុរសបីនាក់នៅក្នុងភោជនីយដ្ឋានមួយ។ វិក្កយបត្រគិតប្រាក់មានតម្លៃ £30 ដូចនេះ បុរសម្នាក់ៗ ឲ្យក្រដាសប្រាក់ £10 ទៅអ្នករត់តុ។ អ្នករត់តុយកវិក្កយបត្រគិតប្រាក់ទៅឲ្យប្រធានដែលជាអ្នកបញ្ជាក់ថា គាត់បានគិតប្រាក់លើស ដូចនេះ គាត់ឲ្យអ្នករត់តុ£5 ដើម្បីប្រគល់ឲ្យបុរសទាំងបី នោះ។ តាមផ្លូវត្រឡប់ទៅកាន់តុវិញ ដោយអ្នករត់តុមិនមានភាពស្មោះត្រង់ គាត់បានទុកក្នុងហោ ប៉ៅចំនួន£2 នៃ £5សម្រាប់ខ្លួនគាត់ ហើយឲ្យត្រឡប់ទៅបុរសម្នាក់ៗតែ £1។ នោះមានន័យថា បុរសម្នាក់ៗបានចំណាយ £9 ហើយចំណាយសរុបគឺ £27។ អ្នករត់តុបាន £2 បុរសទាំងបីបានចំណាយ £27 ដែលសរុបត្រូវជា £29 ។ តើមានអ្វីកើតឡើងចំពោះ £1 ដែលបាត់?
- មានតែមួយប្រយោគគត់ក្នុងចំណោមប្រយោគទាំង ៥ នេះដែលត្រឹមត្រូវ តើប្រយោគមួយណា? ១-មានតែមួយប្រយោគគត់ក្នុងចំណោមប្រយោគទាំងនេះដែលមិនត្រឹមត្រូវ។ ២-មានតែពីរប្រយោគគត់ក្នុងចំណោមប្រយោគទាំងនេះដែលមិនត្រឹមត្រូវ។ ៣-បីប្រយោគក្នុងចំណោមប្រយោគទាំងនេះមិនត្រឹមត្រូវ។ ៤-បួនប្រយោគក្នុងចំណោមប្រយោគទាំងនេះមិនត្រឹមត្រូវ។ ៥-ប្រយោគទាំងអស់ 5 ក្នុងចំណោមប្រយោគទាំងនេះមិនត្រឹមត្រូវ។
- តើចំនួនប៉ុន្មានដែលនៅពេលគេបន្ថែម 5/4 គេបានលទ្ធផលស្មើនឹងខ្លួនវាគុណនឹង 5/4?
- ប្រាក់កាក់របស់អង់គ្លេសពីរបូកបញ្ចូលគ្នាមានតម្លៃស្មើនឹង 55¢។ ប្រាក់កាក់មួយមានតម្លៃខុសពី 50¢។ តើប្រាក់កាក់ទាំងពីរនោះមានតម្លៃស្មើនឹងប៉ុន្មានខ្លះ?
- ក្មេងស្រីម្នាក់មានបងប្អូនស្រីស្មើនឹងចំនួនបងប្អូនប្រុស។ ប៉ុន្តែ បងប្អូនប្រុសម្នាក់ៗមានបងប្អូន ស្រីស្មើនឹងពីរដងនៃចំនួនបងប្អូនប្រុស។ តើមានបងប្អូនប្រុស និងបងប្អូនស្រីចំនួនប៉ុន្មាននាក់ក្នុង គ្រួសារនោះ?
- ជាងម្នាក់ចាក់ពុម្ពកូនជញ្ជីង 15លើកដែល 1 លើកចាក់បានកូនជញ្ជីង 20 ហើយមួយមានទម្ងន់ 100g។ ប៉ុន្តែដោយការចាក់ពុម្ពនេះមានកំហុស ១លើកនោះកូនជញ្ជីងនីមួយៗក្នុងកញ្ចប់នេះមានទម្ងន់តែ 99g។ គាត់ចង់រកថា តើកញ្ចប់មួយណាដែលមានកូនជញ្ជីង ខូចនោះគាត់យកជញ្ជីងត្រឹមត្រូវមួយមកថ្លឹង។ តើគាត់ដាក់ថ្លឹងរបៀបណាដើម្បីឲ្យដឹង កញ្ចប់កូនជញ្ជីងខូចដែលការថ្លឹងនេះធ្វើតែមួយដងគត់។
- នៅក្នុងយន្តហោះមួយគ្រឿងដែលធ្វើដំណើរ ពីក្រុងប៉ារីស ទៅក្រុងតូក្យូមានអ្នកដំណើរប្រាំមួយនាក់ ដែលឈ្មោះមានអក្សរដើម A, B, C, D, E និង F អង្គុយនៅជួរជាមួយគ្នា។ ក្នុងចំណោមអ្នកទាំងនោះ ម្នាក់ជាតិជប៉ុន, ម្នាក់ជាតិចិន, ម្នាក់ជាតិខ្មែរ, ម្នាក់ជាតិបារាំង, ម្នាក់ជាតិអាល្លឺម៉ង់ និងម្នាក់ទៀតជាតិឥណ្ឌា។ គេដឹងថា៖-A និងជប៉ុនជាគ្រូពេទ្យ-E និងចិនជាសាស្ដ្រាចារ្យ-C និងខ្មែរជាវិស្វករ-អាល្លឺម៉ង់ចាស់ជាង A-ឥណ្ឌាចាស់ជាង C-B និង F ឡើងយន្តហោះនៅក្រុងរោម ហើយខ្មែរឡើងយន្តហោះនៅក្រុងប៉ារីស-B និងជប៉ុនចុះនៅតូក្យូហើយ C និងអាល្លឺម៉ង់ចុះនៅហុងកុងតើគេអាចរកសញ្ជាតិ និងមុខរបររបស់អ្នកដំណើរទាំងនោះបានឬទេ?
- Mark និង John ត្រូវបានគេជួលឲ្យលាបថ្នាំបន្ទប់មួយ។ Mark ប៉ាន់ស្មានថា គាត់អាច លាបហើយក្នុងរយៈពេល 3 ម៉ោងបើគាត់ធ្វើតែម្នាក់ឯង ហើយ John ប៉ាន់ស្មានថា គាត់អាចលាបហើយក្នុងរយៈពេលតែ 2 ម៉ោងបើគាត់ធ្វើតែម្នាក់ឯង។ បើ John និង Mark លាបបន្ទប់រួមគ្នា តើគេត្រូវប្រើពេលប៉ុន្មាន?
- អតិថិជនម្នាក់បានទិញផ្លែប៉ោម 5 និងផ្លែព័រ 6 នៅឯកន្លែងលក់ផ្លែឈើមួយកន្លែង ហើយត្រូវបានគេលក់ក្នុងតម្លៃ $3.10។ អតិថិជនម្នាក់ទៀតបានទិញផ្លែប៉ោម 2 និងផ្លែព័រ 5 ហើយត្រូវបានគេលក់ក្នុងតម្លៃ $2.15។ រកតម្លៃផ្លែប៉ោមមួយផ្លែ និងតម្លៃផ្លែព័រមួយផ្លែ។
- បរិមាត្រនៃចម្ការរាងចតុកោណកែងមួយគឺ 110m ។ បីដងនៃបណ្ដោយស្មើនឹង 8 ដងនៃទទឹង។ រកផ្ទៃក្រឡានៃចម្ការនោះ។
- នៅក្នុងការបូបមួយមានប្រាក់ 8000៛។បើគេរាប់ក្រដាសប្រាក់ គេឃើញមាន 11 សន្លឹក ។ ក្រដាសប្រាក់មានពីរប្រភេទគឹ ប្រភេទ 500៛ និង ប្រភេទ 1000៛។ ចូររកចំនួនក្រដាសប្រាក់ប្រភេទនីមួយៗ។
- បណ្ណាគារមួយកន្លែងបានទិញសៀវភៅថតចំលងចំនួន 200 ក្បាល។ សៀវភៅ ទាំងនេះមានពីរប្រភេទគឺ ប្រភេទក្របទន់ និងប្រភេទក្របរឹង។ សៀវភៅក្របទន់មួយក្បាលលក់ ថ្លៃ $47.50 ហើយសៀវភៅក្របរឹងមួយក្បាលលក់ថ្លៃ $65.00។ នៅពេលដែលគេលក់សៀវភៅ អស់ តម្លៃសរុបដែលម្ចាស់ហាងទទួលបានគឺ $10 725។ រកចំនួនសៀវភៅប្រភេទនីមួយៗ។
- Joanne មានមានអាយុ 3 ឆ្នាំលើស Amy។ 3 ដងនៃអាយុរបស់ Joanne ស្មើនឹង 15 ឆ្នាំ ច្រើនជាង 2 ដងនៃអាយុ Amy។ តើ Joanne និង Amy មានអាយុប៉ុន្មាន?
- ចរិយា និងធារីមានប្រាក់មួយចំនួន។ បើចរិយាឲ្យប្រាក់ធារី $85 នោះអ្នកទាំងពីរមានប្រាក់ស្មើគ្នា។ បើធារីឲ្យប្រាក់ចរិយា $85 នោះចរិយានឹងមានប្រាក់ស្មើនឹងពីរដងនៃប្រាក់ធារី។ តើម្នាក់ៗមានប្រាក់ប៉ុន្មាន?
- Jenifer ក្មេងជាង Melissa 7 ឆ្នាំ។ ក្នុងរយៈពេល 4 ឆ្នាំក្រោយ Jenifer នឹងចាស់ជាង ពាក់កណ្ដាលនៃអាយុ Melissa 1 ឆ្នាំ។ តើឥឡូវនេះ ម្នាក់ៗមានអាយុប៉ុន្មានឆ្នាំ?
- Alicia និង Rose ធ្វើការងារជាមួយគ្នាអាចសម្រេចការងារមួយក្នុងរយៈពេល 4.8 ម៉ោង។ បើសិនជាការងារនោះ ត្រូវបានបំពេញដោយ Alicia តែម្នាក់ឯង នោះគាត់ត្រូវប្រើរយៈពេល 12 ម៉ោង។ តើ Rose ត្រូវការរយៈពេល ប៉ុន្មានដើម្បីបំពេញការងារនោះ បើគាត់ធ្វើតែម្នាក់ឯង?
- វិញ្ញាសាប្រលងមួយមាន N សំណួរ។ សំណួរនីមួយៗបាន 1 ពិន្ទុ។ ថារីបានធ្វើខុស 10 សំណួរ ហើយបានទទួលពិន្ទុ 60%។ តើវិញ្ញាសានោះមានប៉ុន្មានសំណួរ?
- គ្រូមានខ្មៅដៃមួយចំនួនចង់ចែកឲ្យសិស្ស។ បើចែកឲ្យម្នាក់ 1 គ្រូនៅសល់ខ្មៅដៃ 12។ បើចែកឲ្យម្នាក់ 2 គ្រូខ្វះខ្មៅដៃ 12។ តើគ្រូមានខ្មៅដៃប៉ុន្មានដើម? តើសិស្សមានប៉ុន្មាននាក់?
- នៅក្នុងទ្រឹស្ដីមួយ គេឲ្យនិយមន័យទៅលើមនុស្សភរដូចតទៅនេះ «មនុស្សភរជាមនុស្សដែល មិនដែលនិយាយការពិតទាល់តែសោះ»។ បើសុខនិយាយថា «ខ្លួនជាមនុស្សភរ» ចូរបង្ហាញថា សុខមិនមែនជាមនុស្សភរទេ។
- នៅក្នុងទ្រឹស្ដីមួយ គេឲ្យនិយមន័យទៅលើមនុស្សភរដូចតទៅនេះ «មនុស្សភរជាមនុស្សដែល មិននិយាយការពិតជានិច្ចនោះទេ»។ បើសុខនិយាយថា «ខ្លួនជាមនុស្សភរ» ចូរបង្ហាញថា សុខជាមនុស្សភរមែន។
- រូបវិទូម្នាក់ធ្វើវិចារដូចខាងក្រោមនេះ-បើសម្មតិកម្មរបស់ខ្ញុំត្រឹមត្រូវ ការពិសោធន៍ត្រូវតែបានសំរេច-ការពិសោធន៍បានសំរេចហើយ-ដូច្នេះ សម្មតិកម្មរបស់ខ្ញុំត្រឹមត្រូវ។ តើវិចារនេះត្រឹមត្រូវឬទេ?
- តើវិចារខាងក្រោមនេះត្រឹមត្រូវដែរឬទេ?-ទាហានទាំងអស់សុទ្ធតែចេះដើរត្រូវចង្វាក់ជើង-កូនក្មេងខ្លះមិនចេះដើរត្រូវចង្វាក់ជើងទេ-ដូច្នេះ កូនក្មេងទាំងនេះមិនមែនជាទាហានទេ។
kosalmath
ចំណាត់ក្រុម
បណ្ណសារ
-
អត្ថបទពេញនិយម
-
ប្រតិទិន – Calendar
ចំនួនអ្នកចូលទស្សនា
- 14,854 លើក
អ្នកទស្សនាតាមប្រទេស
គណិតវិទ្យា
កោះសន្តិភាព- កាត់ទោសស្ត្រីបឹងកក់13នាក់ឱ្យជាប់គុកពីបទជេរប្រមាថមន្ត្រីសាធារណៈប្រកាសសាលក្រមចប់ ចៅក្រមស្ទុះរត់ចេញ ព្រោះអ្នកទោសស្រែកជេរកប់មាត់ 26 ខែឧសភា 2012
- លោកតាអាយុជាងមួយសតវត្សប្រាប់អាថ៌កំបាំងអាយុវែងទុកជាកាដូមុនអស់ជីវិត 26 ខែឧសភា 2012
- សង្កាត់ទឹកល្អក់ទី3 បើកការដ្ឋានស្ថាបនាផ្លូវបេតុង2ខ្សែប្រវែង267ម៉ែត្រ 26 ខែឧសភា 2012
- បុរស3នាក់ជាជាងសំណង់ត្រូវរថយន្តបុករដូករណែលពេញផ្លូវ 26 ខែឧសភា 2012
- ផឹកស៊ីអួតអាងដាក់គ្នាត្រូវគេវាយបែកចិញ្ចើមចូលមន្ទីរពេទ្យ 26 ខែឧសភា 2012
ព័ត៌មានសុខភាព- កាត់បន្ថយការទទួលទានអាហារដើម្បីសុខភាពបេះដូង 24 ខែឧសភា 2012
- ទារកកើតពីផ្ទៃម្តាយដែលមានវ័យចំណាស់មានសុខភាពល្អ 24 ខែឧសភា 2012
- គ្រឿងស្រវឹងអាចធ្វើស្ត្រីប្រឈមនឹងមហារីកសុដន់ 23 ខែឧសភា 2012
- ទឹកដោះម្ដាយអាចការពាររោគ ប្រតិកម្មកូនតូច 22 ខែឧសភា 2012
- ស្ដ្រីដែលចូលចិត្ដទទួលទានមីកញ្ចប់អាចធ្វើឲ្យប៉ះពាល់ដល់សុខភាព 22 ខែឧសភា 2012
CNN News- Suspect arraigned from hospital in Etan Patz slaying 25 ខែឧសភា 2012
- Syrian opposition: Scores slaughtered 26 ខែឧសភា 2012
- Widow of Flight 93 pilot dies, friend says 26 ខែឧសភា 2012
- U.S. sailor is 3,000th Afghan war death 25 ខែឧសភា 2012
- Mom of 3 kids abandoned in shed found 25 ខែឧសភា 2012
BBC News- 'Dozens die' in Syria town attack 26 ខែឧសភា 2012
- Finland gunman in deadly rampage 26 ខែឧសភា 2012
- Doctor Who star runs with torch 26 ខែឧសភា 2012
- UK plans for EU immigration rise 26 ខែឧសភា 2012
- IMF boss ups pressure on Greece 25 ខែឧសភា 2012
channelnewsasia- Iran downplays UN uranium report as 'technical' 26 ខែឧសភា 2012
- Russia ruling party picks Medvedev to reverse slide 26 ខែឧសភា 2012
- Finland gunman kills one, wounds eight 26 ខែឧសភា 2012
- Pakistan PM will not appeal contempt conviction: lawyer 26 ខែឧសភា 2012
- India warns striking pilots it may replace them 26 ខែឧសភា 2012
មហានគរមតិថ្មីៗ
kosalmath.wordpress.… លើ មិនខ្លាចខ្មោច Oueng Mey Oer លើ មិនខ្លាចខ្មោច kosalmath.wordpress.… លើ លំហាត់ ៣១២ phallaem លើ លំហាត់ ៣១២ phallaem លើ លំហាត់ ៣១២ kosalmath.wordpress.… លើ លំហាត់ ៣១៨ ឃុន វិសាល លើ លំហាត់ ៣១៨ kosalmath.wordpress.… លើ លំហាត់ ២៩៦ Reaksmey លើ លំហាត់ ២៩៦ kosalmath.wordpress.… លើ លំហាត់ ២៨៣ សុខ ចំរើន លើ លំហាត់ ២៨៣ kosalmath.wordpress.… លើ លំហាត់ ២៧២ chheansamphors លើ លំហាត់ ២៧២ kosalmath.wordpress.… លើ 4th edition (2002) thuy pheaktrey លើ 4th edition (2002) ព្រះរាជាណាចក្រកម្ពុជា
Search (ស្វែងរក)
គេហទំព័រគណិតវិទ្យា
ថ្មីៗបំផុត!
Khmer Unicode
Study Mathematics
គណិតវិទ្យាថ្ងៃនេះ
តូបសៀវភៅ
បង្កើនចំណេះដឹងគណិតវិទ្យា
កែវសេរី
EverydayMath
ចំណេះដឹង និងចំណេះធ្វើ!!!
Mathtrielhighschool
ភុល សុវណ្ណមុនី
Math.about.com
sinsisamut.com- មួយកំហុស បានកើតមាន, បំរែបំរួល អាចខូច។ ព្យាយាមឡើងវិញ ពេលក្រោយ។
MP3 MUSIC DOWNLOADចម្រៀង
Top Rated
ពពក ចំណាត់ក្រុម
វីគីភីឌា
តំណភ្ជាប់
- កោះសន្តិភាព
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងអប់រំ យុវជន និងកីឡា
- ដើមអម្ពិល
- ទស្សនាវដ្ដី
- វិទ្យុបារាំងអន្តរជាតិ
- វិទ្យុអាស៊ីសេរី
- វីគីភីឌា
- សម្លេងសហរដ្ឋអាមេរិក
- សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)
- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
- ឯកសារអេឡិចត្រូនិច
- Economics Today Magazine
- English-Khmer Dictionary
- Everyday
- Khmer Online Dictionary
ម៉ូដប្លក៖ Coraline ដោយ Automattic. ដាក់ប្លក នៅប្រព័ន្ធប្លក WordPress.com.









Dear teacher,
The thirt question I think the number 5.